Other / News

Bachelor and Associate Degree

High Diploma

Short Courses

ក្រុមហ៊ុនធំ៣នៅកម្ពុជាបន្តបញ្ជូនបុគ្គលិកមកបណ្តុះបណ្តាលដើម្បីបង្កើនផលិតភាពការងារក្នុងក្រុមហ៊ុន

សូមស្វាគមន៍ចំពោះការបើកវគ្គAML Soft Skills for GEMBA ជំនាន់ទី៦នៅវិទ្យាស្ថានសិក្សាដើម្បីជោគជ័យនាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។ សិក្សាក្ខាមទាំងអស់ចំនួន២០នាក់មកពីក្រុមហ៊ុនធំៗចំនួន៣នៅកម្ពុជាដូចជាក្រុមហ៊ុនថ្នាំពេទ្យ Sanofi  Cambodia  ក្រុមហ៊ុនPark Café និងក្រុមហ៊ុនSrolanh Smart Store។ លោកគ្រូ កឹម អឿន នាយកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យបានស្វាគមន៍និងបានថ្លែងបើកចំពោះវគ្គថ្មីនេះ។ វគ្គ AML Soft Skills for GEMBA គឺដើម្បីបង្កើនផលិតភាពការងារ កសាងសមត្ថភាពគ្រប់គ្រងឱកាសនិងបញ្ហា និង បណ្តុះភាពជាម្ចាស់ក្នុងស្ថាប័ន។ 

ចុះឈ្មោះសិក្សាសូមទាក់ទង 012 349 604 ឬ 016 536 939 ឬ 097 888 74 79៕