Other / Events

Bachelor and Associate Degree

High Diploma

Short Courses

Staff Motivation for Productivity

កញ្ចប់សេវាកម្មថ្មី --ការជំរុញលើកទឹកចិត្តបុគ្គលិកដើម្បីផលិតភាពការងារខ្ពស់--
ជាកម្មវិធីបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាព "ជំនាញទន់" របស់បុគ្គលិកជួរមុខ ដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសសម្រាប់បង្កើនផលិតភាពការងាររបស់បុគ្គលិកគ្រប់កម្រិត ដោយផ្តោតសំខាន់ទៅលើវិធីសាស្ត្របណ្តុះបណ្តាល៣ប្រភេទខុសៗគ្នា៖

១- ការសិក្សាតាមរយៈលទ្ធផល (Result-Based Approach)
២- ការសិក្សាតាមរយៈការចូលរួមសកម្មភាព (Participatory Approach)
៣- ការសិក្សាតាមរយៈប្រព័ន្ធបច្ចេកវិទ្យា (Online​​ Reflective Approach)

*** ហេតុអ្វីត្រូវជ្រើសរើស Staff Motivation for Productivity សម្រាប់បុគ្គលិករបស់អ្នក?
- ឆ្លើយតបនឹងគោលដៅប្រាក់ចំណេញរបស់ក្រុមហ៊ុន
- បន្តនិរន្តរភាពរបស់ក្រុមហ៊ុន
- កាត់បន្ថយការចំណាយរបស់ក្រុមហ៊ុន
- រក្សាកេរ្តិ៍ឈ្មោះល្អ
- កាត់បន្ថយបញ្ហា
- តាមឱ្យទាន់របត់អាជីវកម្មសម័យទំនើប។

តើ Staff Motivation for Productivity នឹងដោះស្រាយបញ្ហាអ្វីខ្លះ?តើ Staff Motivation for Productivity នឹងដោះស្រាយបញ្ហាអ្វីខ្លះ?

* ឆ្លើយតបបញ្ហាប្រឈមដូចខាងក្រោម៖   

-គំនិតអវិជ្ជមាន

-ខ្ជិលតែចង់បានប្រាក់ខែច្រើន

-ខ្វះភាពអំណត់ តស៊ូ ព្យាយាម

-ខ្វះភាពស្មោះត្រង់និងម្ចាស់ការ

-ខ្វះការប្រាស្រ័យទាក់ទងនិងការសហការក្រុមល្អ

-ខ្វះគោលដៅនិងការជំរុញលើកទឹកចិត្ត

 

*ក្រោយបញ្ចប់វគ្គបុគ្គលិកនឹងទទួលបាន៖

-រីករាយក្នុងការចាប់យកឱកាសក្នុងបញ្ហា

-តស៊ូ ព្យាយាម អត់ធ្មត់ចំពោះការងារ

-មានភាពម្ចាស់ការលើការងារ

-ចេះធ្វើការងារជាក្រុមបានល្អ

-មានគោលដៅនិងការជំរុញលើកទឹកចិត្តខ្ពស់

-មើលឃើញការរីកចម្រើនរបស់ក្រុមហ៊ុនជាអាទិភាពនិងបង្កើនផលិតភាពការងារខ្ពស់។


2020-03-07