Other / Events

Bachelor and Associate Degree

High Diploma

Short Courses

Soft Skills for GEMBA

ជំនាញទន់ ឬ ជំនាញទំនាក់ទំនងជាមួយមនុស្ស ឬ Soft Skills ជាជំនាញដែលចាំបាច់បំផុត ព្រោះបុគ្គលគ្រប់រូបតែងតែធ្វើការជាមួយមនុស្ស។ ដោយបុគ្គលភាគច្រើនលើសលុបខ្វះសិល្បៈនៃការប្រាស្រ័យទាក់ទងជាមួយមនុស្ស វាបានបង្កឱ្យមានបញ្ហាជាច្រើន ទាំងក្នុងជីវិតគ្រួសារ ទាំងនៅកន្លែងបំពេញការងារ និងក្នុងអាជីវកម្មជាពិសេសក្្នុងឧស្សាហកម្មខ្នាតតូចនិងមធ្យម (SME)។

            គន្លឹះចម្បងមួយនៃការអភិវឌ្ឍវិស័យ SME នៅកម្ពុជា គឺនៅត្រង់  “សុខដុមូបនីយកម្ម” រវាងម្ចាស់អាជីវកម្ម ឬអ្នកតំណាង និង បុគ្គលិកគ្រប់កម្រិត។ ជាទូទៅម្ចាស់អាជីវកម្ម តែងតែជួបការលំបាកក្នុងការស្វែងរកបុគ្គលិកដែលអាចជឿទុកចិត្តបាន មានភាពជាម្ចាស់ដែលស្រឡាញ់ និង ខិតខំបំពេញការងារអោយអស់ពីចិត្ត និង សមត្ថភាព ហើយចាត់ទុកក្រុមហ៊ុនដូចជារបស់ខ្លួន។ រីឯបុគ្គលិកវិញមានអារម្មណ៍ថា ពិបាករកម្ចាស់ល្អដែលខ្លួនអាចផ្ញើវាសនាអនាគតជាមួយបាន ជាពិសេសទាក់ទាងនិងចរិតរបស់ថៅកែដែលមិនសូវឱ្យតម្លៃបុគ្គលិក។

ដោយឈរលើទស្សនៈ “យើងឃើញ យើងគិត យើងដោះស្រាយ”  វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ (LSI) បាន យល់ឃើញពីបញ្ហាប្រឈមខាងលើ  វគ្គបណ្តុះបណ្តាល Soft Skills for GEMBA សម្រាប់ EE (Employee បុគ្គលិកគ្រប់កំរិត) ត្រូវបានតាក់តែងឡើងដោយយកចិត្តទុកដាក់ និងផ្ចិតផ្ចង់បំផុត ដោយមានការស្រាវជ្រាវឯកសារក៏ដូចជាសម្ភាសអាជីវករជោគជ័យ និងបរាជ័យ រួមទាំងបទពិសោធន៍នៃការបណ្តុះបណ្តាលសិក្ខាកាមជាច្រើននាក់នាពេលកន្លងមក នៅក្នុងគោលបំណង

១)   រំដោះម្ចាស់អាជីវកម្មឱ្យមាន“សេរីភាពពេលវេលា” និង ផុតពីការបារម្ភផ្សេងៗទាក់ទងនឹងអាជីវកម្មរបស់ខ្លួន 
២)  បង្កើនផលិតភាពការងាររបស់បុគ្គលិកគ្រប់កំរិត
៣)  ធ្វើសុខដុមូបនីយកម្មរវាង (តំណាង ឬ) ម្ចាស់អាជីវកម្ម និងបុគ្គលិក

ផលដែលសិក្ខាកាមទទួលបាន

១)   មានគោលដៅជីវិតនិងគោលដៅការងារច្បាស់លាស់ ហើយមានជំនឿជឿជាក់លើការដាក់គោលដៅខ្ពស់ ដែលយើងពិតជាមានសមត្ថភាពអាចធ្វើបាន
២)  ទម្លាក់សភាវស្អិតទាំង៣ដើម្បីអាចបញ្ចេញសក្តានុពលពិតប្រាកដរបស់ខ្លួន
៣)  មានថាមពលចិត្តខ្លាំងក្លា មានវិន័យលើខ្លួនឯង មានភាពស្មោះត្រង់ និងឧស្សាហ៍ព្យាយាម
៤)  ប្តូរទម្លាប់និងផ្នត់គំនិតចាស់ ហើយចាប់យកទម្លាប់និងផ្នត់គំនិតថ្មី
៥)  ឆ្លុះបញ្ចាំងឃើញខ្លួនឯង ស្គាល់ខ្លួនឯងដ៏ពិតប្រាកដ យល់ដឹងពីអត្ថន័យនៃជីវិត និងគុណតម្លៃនៃការរស់នៅ
 
 

 

 


2019-09-22