Other / Events

Bachelor and Associate Degree

High Diploma

Short Courses

AML Soft Skills

ជំនាញទន់ ឬ ជំនាញទំនាក់ទំនងជាមួយមនុស្ស ឬ Soft Skills ជាជំនាញដែលចាំបាច់បំផុត ព្រោះបុគ្គលគ្រប់រូបតែងតែធ្វើការជាមួយមនុស្ស។ ដោយបុគ្គលភាគច្រើនលើសលុបខ្វះសិល្បៈនៃការប្រាស្រ័យទាក់ទងជាមួយមនុស្ស វាបានបង្កឱ្យមានបញ្ហាជាច្រើន ទាំងក្នុងជីវិតគ្រួសារ ទាំងនៅកន្លែងបំពេញការងារ និងក្នុងអាជីវកម្មជាពិសេសក្្នុងឧស្សាហកម្មខ្នាតតូចនិងមធ្យម (SME)។

            គន្លឹះចម្បងមួយនៃការអភិវឌ្ឍវិស័យ SME នៅកម្ពុជា គឺនៅត្រង់  “សុខដុមូបនីយកម្ម” រវាងម្ចាស់អាជីវកម្ម ឬអ្នកតំណាង និង បុគ្គលិកគ្រប់កម្រិត។ ជាទូទៅម្ចាស់អាជីវកម្ម តែងតែជួបការលំបាកក្នុងការស្វែងរកបុគ្គលិកដែលអាចជឿទុកចិត្តបាន មានភាពជាម្ចាស់ដែលស្រឡាញ់ និង ខិតខំបំពេញការងារអោយអស់ពីចិត្ត និង សមត្ថភាព ហើយចាត់ទុកក្រុមហ៊ុនដូចជារបស់ខ្លួន។ រីឯបុគ្គលិកវិញមានអារម្មណ៍ថា ពិបាករកម្ចាស់ល្អដែលខ្លួនអាចផ្ញើវាសនាអនាគតជាមួយបាន ជាពិសេសទាក់ទាងនិងចរិតរបស់ថៅកែដែលមិនសូវឱ្យតម្លៃបុគ្គលិក។ ដោយឈរលើទស្សនៈ “យើងឃើញ យើងគិត យើងដោះស្រាយ”  វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ (LSI) បាន យល់ឃើញពីបញ្ហាប្រឈមខាងលើ  វគ្គបណ្តុះបណ្តាល AML Soft Skills សម្រាប់ ER (Employer ម្ចាស់អាជីវកម្ម និង CEO) ត្រូវបានតាក់តែងឡើងដោយយកចិត្តទុកដាក់ និងផ្ចិតផ្ចង់បំផុត ដោយមានការស្រាវជ្រាវឯកសារក៏ដូចជាសម្ភាសអាជីវករជោគជ័យ និងបរាជ័យ រួមទាំងបទពិសោធន៍នៃការបណ្តុះបណ្តាលសិក្ខាកាមជាច្រើននាក់នាពេលកន្លងមក។

AML Soft Skills សម្រាប់ជួយឱ្យសិក្ខាកាមដែលជា អាជីវករ សហគ្រិន ឬ នាយកក្រុមហ៊ុន (CEO)៖​

១)        យល់ដឹងអំពីអត្ថន័យពិតប្រាកដនៃជីវិតមានន័យ (ជាបុគ្គល និង ជាអាជីវករ/សហគ្រិន/CEO)

២)        កំណត់គោលដៅជីវិត និងគោលដៅអាជីវកម្មច្បាស់លាស់

៣)        ទទួលបានផ្នត់គំនិតទំនើបថ្មីៗដែលជួយអភិវឌ្ឍការគិតដែលនាំទៅរកភាពជោគជ័យ

៤)        ចេះរស់នៅដោយសុខដុមរមនាជាមួយខ្លួនឯង គ្រួសារ បុគ្គលិក និងអ្នកពាក់ព័ន្ធទាំងអស់

៥)        បម្លែងបញ្ហាប្រឈមធំៗក្នុងជីវិតនិងអាជីវកម្មទៅជាឱកាសសម្រាប់ខ្លួនឯងនិងអ្នកដទៃ

៦)        ព្យាករណ៍ទុកជាមុនដើម្បីដឹកនាំអាជីវកម្មរបស់ខ្លួនឱ្យសមស្របតាមសម័យកាល និន្នាការអាជីវកម្ម និងការវិវឌ្ឍរបស់ប្រទេសជាតិ  

គោលដៅធំរបស់ LSI គឺចង់នាំបងប្អូនទាំងអស់ (ទាំងម្ចាស់អាជីវកម្ម និង បុគ្គលិក) “រស់នៅពីលើចិត្ត” និង “រស់នៅពីលើប្រាក់” ដែលប្រកបដោយ “សេចក្តីសុខក្នុងដួងចិត្ត”  និង “សុភមង្គលដ៏ថ្លៃថ្លា” ដ៏ពិតប្រាកដ។

 

 


2019-09-14